Skip to main content

c. ការចាប់ផ្តើមលក់ផលិតផលដំបូងក្នុងហាងរបស់អ្នក

វីដេអូ : របៀប លក់ផលិតផលតាមហាង នៅក្នុង System


វីដេអូ : របៀបបង្កើត ការបញ្ជាទិញតាមអនឡាញនៅក្នុង System


តើការលក់ផលិតផលដំបូងរបស់អ្នកដំណើរការយ៉ាងដូចម្តេច?

  • ក្នុងការលក់ផលិតផលដំបូងរបស់អ្នក តម្រូវអោយអ្នកចូលទៅកាន់ការលក់ឬភាសាអង់គ្លេសហៅថា Sales (ដែលជាកន្លែងសម្រាប់លក់) រួចបន្តទៅចុចទៅកាន់ការបញ្ជី-លក់ផលិតផលឬភាសាអង់គ្លេសថា List Sales ( ជាទីកន្លែងផ្ទុកព័ត៌មានរបស់ផលិតផលដែលត្រូវលក់ បស់អ្នកពីប្រព័ន្ធSystemបស់អ្នក ចំពោះការលក់ដែលពុំទាន់បានធ្វើការបង់ប្រាក់នៅឡើយនោះទេ ព័ត៌មាននេះនឹងបង្ហាញនៅក្នុង កន្លែងកំពុងរង់ចាំឬភាសាអង់គ្លេសថាPending) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់ជាដំណឹងសម្រាប់ម្ចាស់អាជីវកម្មនៅពេលមានអតិថិជនទិញទំនិញក្នុងប្រព័ន្ធSystem។
មុខងារនៃប្រវត្តិនៃការលក់ផលិតផល(Sales History)មានដូចជា ការលក់សរុប ប្រាក់ចំណូលសរុប ការទូទាត់ជាមុនសរុប ការទូទាត់ដែលមិនបានបង់សរុប កំពុងរង់ចាំ ទាំងអស់ បានទទួលយកការបញ្ជាលក់ ដឹកជញ្ជូន ការបញ្ជាលក់ត្រូវបានបដិសេធ បានបញ្ចប់៖
  • ការបញ្ជាលក់សរុប(Total Sales): ជាកន្លែងដែលបង្ហាញពីចំនួនអតិថិជនបានទិញទំនិញក្នុងប្រព័ន្ធSystem

  • ប្រាក់ចំណូលសរុប(Total Income): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់សរុបបន្ទាប់ពីអតិថិជនទទួលបានទំនិញ

  • ការទូទាត់ជាមុនសរុប(Total Prepayment): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់សរុបដែលអតិថិជនពុំទាន់ទទួលបានទំនិញ

  • ការទូទាត់ដែលមិនបានបង់សរុប(Pandding Payment): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់ដែលពុំទាន់បានទូទាត់ពីអតិថិជន

  • ទាំងអស់(All): ជាកន្លែងសម្រាប់បង្ហាញរាល់ការបញ្ជាលក់ទាំងអស់ពីអតិថិជន រួមទាំងទំនិញដែលមិនទាន់បានទទួល ទំនិញបានទទួលរួច ទំនិញដែលត្រូវបានបរិសេធ រួមទាំងទំនិញដែលកំពុងធ្វើដឹកជញ្ចូន នឹងទំនិញដែលបានទៅដល់ទីតាំង

  • កំពុងរង់ចាំ(Pending): ជាកន្លែងដែលផ្ទុកទិន្នន័យនៃការបញ្ជាទិញរបស់អតិថិជន រួមនឹងការបញ្ជាទិញដែលម្ចាស់អាជីវកម្មពុំទាន់ធ្វើការទទួល

  • បានទទួលយកការបញ្ជាលក់(Sales Completed): ជាកន្លែងដែលបង្ហាញពីទំនិញដែលម្ចាស់អាជីវកម្មបានទទួលការបញ្ជាទិញពីអតិថិជន

  • ដឹកជញ្ជូន(To delivery) : ជាកន្លែងដែលបង្ហាញអំពីទំនិញដែលកំពុងធ្វើការដឹកជញ្ចូនទៅកាន់អតិថិជន

  • ការបញ្ជាទិញត្រូវបានបដិសេធ( Returned): ជាកន្លែងដែលបង្ហាញពីទំនិញដែលទទួលបានការបដិសេធពីម្ចាស់ហាង

  • បានបញ្ចប់(Completed): ជាកន្លែងដែលបង្ហាញពីទំនិញដែលអតិថិជនទទួលបាននិងធ្វើការបង់ប្រាក់រួចរាល់

ក្នុងដំណើរការលក់ផលិតផលតាមរយៈប្រព័ន្ធSystem(Sales) តម្រូវអោយលោកអ្នកត្រូវចាប់ផ្តើមទៅតាមជំហានដូចខាងក្រោម៖
  • ជំហានទី១: តម្រូវអោយអ្នកចុចទៅកាន់ការលក់​ ផលិតផល( Sales)
  • ជំហានទី២: បន្ទាប់មកទៅកាន់ បន្ថែមការលក់(Add Sale) ដើម្បីដំណើរការលក់របស់អ្នក
ជំហានទី៣: តម្រូវអោយលោកបំពេញព័ត៌មានមួយចំនួន៖ បន្ទាប់មកការ​ស្កែនឬវាយបញ្ចូលផលិតផលដែលអ្នកត្រូវលក់់ឳ្យអតិថិជន
  • លម្អិត(Detail): ជាមុខងារសម្រាប់បន្តទៅកាន់ការមើលព័ត៍មានលម្អិតនៃការបញ្ជាទិញរបស់អតិថិជន

  • ទទួលយកការបញ្ជាទិញ(Completed ): ជាមុខងារក្នុងការទទួលយកការបញ្ជាទិញពីអតិថិជនរបស់លោកអ្នក

  • បដិសេធការបញ្ចាទិញ(Returned): ជាមុខងារក្នុងការបដិសេធរាល់ការបញ្ជាទិញពីអតិថិជន

  • កែសម្រួលការបញ្ជាទិញ : ជាមុខងារសម្រាប់កែសម្រួលដូចជា ការទូទាន់ប្រាប់ បង់ប្រាក់ហើយឬនៅ ។

ជំហានទី4: បន្ទាប់ពីទទួលយកការបញ្ជាទិញហើយ លោកអ្នកបន្តចុចចូលទៅកាន់ពាក្យបានទទួលយកការបញ្ជាទិញពីអតិថិជន(Submit) រួចធ្វើការចុចសញ្ញាចុះក្រោមនិងបន្តចុចទៅកាន់ពាក្យ Delivery Note លោកអ្នកនឹងអាចផ្តល់ព័ត៌មានអំពីទំនិញរបស់អ្នកដែលមានមុខងារដូចជា៖
ការដឹកជញ្ជូន: ជាមុខងារដែលផ្តល់ព័ត៌មានអំពីទំនិញរបស់អតិថិជន ដែលកំពុងធ្វើការដឹកជញ្ចូនជូន
  • ក្នុងករណីទំនិញកំពុងដឹកជញ្ចូន តម្រូវអោយអ្នកចូលទៅកាន់ពាក្យដឹកជញ្ចូន ( Delivery Note) ហើយបន្តចុចសញ្ញា(+)ធ្វើការបំពេញព័ត៌មានរបស់អ្នកដឹក​ រួចចុចដាក់ស្នើរជាការស្រេច ក្នុងករណីទំនិញត្រូវបានអតិថិជនទទួលនិងធ្វើការបង់លុយរួចរាល់

ការបញ្ជាទិញត្រូវបានបដិសេធ : ជាមុខងារក្នុង ការ បដិសេធទិញទំនិញរបស់អតិថិជន

  • បានបញ្ចប់: ជាមុខងារដែលផ្តល់ព័ត៌មានអំពីទំនិញដែលអតិថិជនទទួលបានដល់ដៃនិងធ្វើការបង់ប្រាក់រួច

  • ជំហានទី៥: ក្រោយលោកអ្នកបានបញ្ចប់ការបញ្ជាទិញទំនិញរបស់អតិថិជន លោកអ្នកនឹងទទួលបានប្រាក់ចំណូលក្នុងហាង ដូច្នេះការលក់ទំនិញក្នុងហាងរបស់លោកអ្នកនឹងទទួលបានជោគជ័យ!!

របៀបរបៀបបង្កើត ការបញ្ជាទិញតាមអនឡាញ នៅក្នុង System តម្រូវអោយលោកអ្នកត្រូវចាប់ផ្តើមទៅតាមជំហានដូចខាងក្រោម៖
  • ជំហានទី១: តម្រូវអោយអ្នកចុចទៅកាន់បញ្ជីលក់​ ផលិតផល( List Sale Order)
  • ជំហានទី២: បន្ទាប់មកទៅកាន់ប៊ូតុង Actions រួចចុចបន្ថែមបញ្ជាលក់(Add Sale Order) ដើម្បីដំណើរការបញ្ជាលក់ដោយមានការកម្មង់ពីភ្ញៀវ
ជំហានទី៣: តម្រូវអោយលោកបំពេញព័ត៌មានមួយចំនួន៖ បន្ទាប់មកការ​ស្កែនឬវាយបញ្ចូលផលិតផលដែលអ្នកត្រូវលក់់ឳ្យអតិថិជន
  • ថ្ងៃកាលបរិច្ឆេទ *(Date*): ជាកន្លែងសម្រាប់បំពេញ្ងៃកាលបរិច្ឆេទនៃការបញ្ជាទិញរបស់អតិថិជន

  • ឃ្លាំង *(Warehouse ): ជាកន្លែងជ្រើសរើសឃ្លាំងរបស់លោកអ្នក(ករីណអ្នកមានឃ្លាំងច្រើន)

  • អតិថិជន*(Customer*): ជាកន្លែងជ្រើសរើសអតិថិជនរបស់អ្នក

  • អ្នកលក់(Salesman): ជាកន្លែងសម្រាប់ជ្រើសរើសអ្នកលក់ ថាផលិតផលនឹងនរណាអ្នកលក់

  • បញ្ជាទិញទំនិញ *(Order Items *): ជាកន្លែងស្កែនឬវាយបញ្ចូលទំនិញដែលអតិថិជនរបស់អ្នកបានកម្មង់ រូចបំពេញចំនួនកម្មង់ ឬការបន្ថែមការគិតពន្ធ មានការបញ្ចុះតម្លៃ មានការដឺកជញ្ជូនជាដើមអ្នកអាចបន្ថែមបានរូចចុច ដាក់ស្នើ ជាការស្រេច។