Skip to main content

a . ការបង្កើតបន្ថែមសំណើរទិញ ( Add Purchase Request)

វីដេអូ : របៀប បង្កើតបន្ថែមសំណើរទិញ Sbcsolution


តើការដាក់សំណើរនៃការបញ្ជាទិញ អាចដំណើរការដូចម្តច?

ការដាក់សំណើរនៃការបញ្ជាទិញគឺជាកន្លែងដែលបង្កើតសំណើរបញ្ជាទិញ ដូចជា ផលិតផលជិតអស់ស្តុកដើម្បីធ្វើការស្នើទៅថ្នាក់លើ ។

តោះយើងមកដឹងដំណើរការ បង្កើតសំណើរបញ្ជាទិញដូចខាងក្រោម ៖
  • **ជំហានទី១ :**មុនដំបូងយើងត្រូវចុច ការទិញ/ Purchase ។
  • ជំហានទី២ : បន្ទាប់មកទៀតយើងចុចបន្ថែមសំណើរទិញ / Add Purchase Request ។
  • ជំហានទី៣ : បន្ទាប់មកទៀតយើងឃើញនៅខាងក្រោមមានជា កន្លែងបង្កើតបន្ថែមសំណើរទិញ / Add Purchase Request និង បំពេញព័ត៌មានមួយចំនួន៖ វាជាកន្លែងដាក់ស្នើរផលិតផលដែលត្រូវទិញបន្ថែម (ឧទាហរណ៍ Apple Cocacola... )។

របៀបបំពេញព័ត៌មានមួយចំនួន៖
  • មុនដំបូងយើងមើលខាងក្រោមពាក្យបន្ថែមសំណើរទិញ រួចហើយយើងបំពេញព័ត៍មានមួយចំនួនដូចជា ថ្ងៃកាលបរិច្ឆេទ* ឃ្លាំង វាយបញ្ចូលផលិតផល ព្រមទាំងដាក់ចំនួននិង Required Date រួចយើងចុច ដាក់ស្នើរ ។
    • ថ្ងៃកាលបរិច្ឆេទ*/ Date*: ជាកន្លែងជ្រើសរើសថ្ងៃដាក់ស្នើរការបញ្ចាទិញផលិតផលបន្ថែម ដូចជា 15/01/2025 11:56 AM ….. ។
    • ឃ្លាំង*/Warehouse*: ជាកន្លែងជ្រើសរើសឃ្លាំងមួយណាដែលយើងចង់ទិញដាក់ចូលបន្ថែម ។
    • បញ្ចូលផលិតផល/Add Product Order : ជាកន្លែងធ្វើការបញ្ចូលផលិតផលបញ្ជាទិញរបស់អ្នក​ ព្រមទាំងដាក់ចំនួនដែលត្រូវដាក់ស្នើរ ។
    • ថ្ងៃដាក់ស្នើរ/Required Date: ជាកន្លែងបំពេញថ្ងៃដែលដាក់ស្នើរទៅប្រធានឬអ្នកគ្រប់គ្រង ។ រួចយើងចុចដាក់ស្នើរជាការស្រេច ។