Skip to main content

a . ប្រវត្តិនៃការបញ្ជាទិញផលិតផល(Order History)

វីដេអូ : របៀបបង្កើត ការបញ្ជាទិញតាមអនឡាញនៅក្នុង System


តើការលក់ផលិតផលដំបូងរបស់អ្នកដំណើរការយ៉ាងដូចម្តេច?

  • ក្នុងការលក់ផលិតផលដំបូងរបស់អ្នក តម្រូវអោយអ្នកចូលទៅកាន់ការលក់ឬភាសាអង់គ្លេសហៅថាSales (ដែលជាអាចទទួលបញ្ជាទិញតាមអនឡាញពីអតិថិជន) រួចបន្តទៅចុចទៅកាន់ប្រវត្តិនៃ បញ្ជី-បញ្ជាលក់ឬភាសាអង់គ្លេសថា List Sale Order ( ជាទីកន្លែងផ្ទុកព័ត៌មានរបស់អតិថិជនដែលបានទិញទំនិញរបស់អ្នកពីប្រព័ន្ធអនឡាញរបស់អ្នក ចំពោះការទិញដែលពុំទាន់បានធ្វើការយកនៅឡើយនោះទេ ព័ត៌មាននេះនឹងបង្ហាញនៅក្នុង កន្លែងកំពុងរង់ចាំឬភាសាអង់គ្លេសថាPending) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់ជាដំណឹងសម្រាប់ម្ចាស់អាជីវកម្មនៅពេលមានអតិថិជនទិញទំនិញក្នុងអនឡាញ។
មុខងារនៃប្រវត្តិនៃការ បញ្ជាលក់ផលិតផល(Sale Order)មានដូចជា ការបញ្ជាទិញសរុប ប្រាក់ចំណូលសរុប ការទូទាត់ជាមុនសរុប ការទូទាត់ដែលមិនបានបង់សរុប កំពុងរង់ចាំ ទាំងអស់ បានទទួលយកការបញ្ជាទិញ ដឹកជញ្ជូន ការបញ្ជាទិញត្រូវបានបដិសេធ បានបញ្ចប់៖
  • ការបញ្ជាទិញសរុប(Total Order): ជាកន្លែងដែលបង្ហាញពីចំនួនអតិថិជនបានទិញទំនិញក្នុងប្រព័ន្ធ SBC BPAS

  • តម្លៃបូកសរុប(Grand Total): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់សរុបដែលអតិថិជនត្រូវបង់ថ្លៃទំនិញ

  • ប្រាក់កក់(Deposit): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់សរុបដែលអតិថិជនពុំទាន់ទទួលបានទំនិញ

  • តុល្យភាព(Balance): ជាកន្លែងដែលបានបង្ហាញពីចំនួនទឹកប្រាក់ដែលពុំទាន់បានទូទាត់ពីអតិថិជន

  • ស្ថានភាពការកម្មង់(Order Status): ជាកន្លែងសម្រាប់បង្ហាញរាល់ការបញ្ជាទិញទាំងអស់ពីអតិថិជន រួមទាំ ងទំនិញដែលមិនទាន់បានទទួល ទំនិញបានទទួលរួច ទំនិញដែលត្រូវបានបរិសេធ រួមទាំងទំនិញដែលកំពុងធ្វើដឹកជញ្ចូន នឹងទំនិញដែលបានទៅដល់ទីតាំង

  • កំពុងរង់ចាំ(Pending): ជាកន្លែងដែលផ្ទុកទិន្នន័យនៃការបញ្ជាទិញរបស់អតិថិជន រួមនឹងការបញ្ជាទិញដែលម្ចាស់អាជីវកម្មពុំទាន់ធ្វើការទទួល

  • ស្ថានភាពចែកចាយ(Delivery Status) : ជាកន្លែងដែលបង្ហាញអំពីទំនិញដែលកំពុងធ្វើការដឹកជញ្ចូនទៅកាន់អតិថិជន

  • បានទទួលយកការបញ្ជាទិញ(Order Approved): ជាកន្លែងដែលបង្ហាញពីទំនិញដែលម្ចាស់អាជីវកម្មបានទទួលការបញ្ជាទិញពីអតិថិជន

  • ការបញ្ជាទិញត្រូវបានបដិសេធ(Order rejected): ជាកន្លែងដែលបង្ហាញពីទំនិញដែលទទួលបានការបដិសេធពីម្ចាស់ហាង

  • បានបញ្ចប់(Completed): ជាកន្លែងដែលបង្ហាញពីទំនិញដែលអតិថិជនទទួលបាននិងធ្វើការបង់ប្រាក់រួចរាល់

ក្នុងដំណើរការលក់ផលិតផលតាមប្រព័ន្ធអនឡាញ(System) តម្រូវអោយលោកអ្នកត្រូវចាប់ផ្តើមទៅតាមជំហានដូចខាងក្រោម៖
  • ជំហានទី១: តម្រូវអោយអ្នកចុចទៅកាន់ប្រវត្តិនៃ បញ្ជី-បញ្ជាលក់ផលិតផល(List Sale Order)
  • ជំហានទី២: ក្រោយពីទទួលបានការកម្មង់តាមប្រព័ន្ធអនឡាញរបស់អ្នកហើយ តម្រូវអោយលោកអ្នកចុចទៅកាន់ប៊ូតុងត្រេបីយកពាក្យ បន្ថែមបញ្ជាលក់**(Add Sale Order)** រួចធ្វើការបំពេញព័ត៌មានឈ្មោះអតិថិជន និង​ ចំនួនផលិតផល៖
ជំហានទី៣: ក្រោមពីលោកអ្នកបំពេញរូចរាល់ បន្ទាប់មកលោកអ្នកចុចដាក់ ស្នើរូចរាល់មួយវគ្គ បន្ធាប់មកអាចបន្ថែមជម្រើសដូចជា៖
  • សកម្មភាព(Actions): ជាមុខងារសម្រាប់បន្តទៅកាន់ការមើលព័ត៍មានលម្អិតនៃការបញ្ជាទិញរបស់អតិថិជន

  • ទទួលយកការបញ្ជាទិញ( Approved): ជាមុខងារក្នុងការទទួលយកការបញ្ជាទិញពីអតិថិជនរបស់លោកអ្នក

  • បដិសេធការបញ្ចាទិញ(Rejected): ជាមុខងារក្នុងការបដិសេធរាល់ការបញ្ជាទិញពីអតិថិជន

  • កែសម្រួលការបញ្ជាទិញ(Edit Sale Order): ជាមុខងារសម្រាប់កែសម្រួលដូចជា ការ ផ្លាស់ប្តូរ ឬបន្ថែមផលិតជាដើម ។

ជំហានទី4: បន្ទាប់ពីទទួលយកការបញ្ជាទិញហើយ លោកអ្នកបន្តចុចចូលទៅកាន់ពាក្យបានទទួលយកការបញ្ជាទិញ(Order Approved) រួចធ្វើការចុចសញ្ញាចុះក្រោមនិងបន្តចុចទៅកាន់ពាក្យកែសម្រួលស្ថានភាព លោកអ្នកនឹងអាចផ្តល់ព័ត៌មានអំពីទំនិញរបស់អ្នកដែលមានមុខងារដូចជា៖
ការដឹកជញ្ជូន: ជាមុខងារដែលផ្តល់ព័ត៌មានអំពីទំនិញរបស់អតិថិជន ដែលកំពុងធ្វើការដឹកជញ្ចូនជូន
  • ក្នុងករណីទំនិញកំពុងដឹកជញ្ចូន តម្រូវអោយអ្នកចូលទៅកាន់ពាក្យដឹកជញ្ចូន (Add delivery) ហើយបន្តចុចដាក់ស្នើ ជាការស្រេច(ករណីនេះមានន័យថាអ្នកដល់តាំងភ្ញៀវបានគិតតាមក្រោម)

ការបញ្ជាទិញត្រូវបានបដិសេធ : ជាមុខងារក្នុង ការបដិសេធទិញទំនិញរបស់អតិថិជន

  • បានបញ្ចប់: ជាមុខងារដែលផ្តល់ព័ត៌មានអំពីទំនិញដែលអតិថិជនទទួលបានដល់ដៃនិងធ្វើការបង់ប្រាក់រួច

  • ជំហានទី៥: ក្រោយលោកអ្នកបានបញ្ចប់ការបញ្ជាទិញទំនិញរបស់អតិថិជន លោកអ្នកនឹងទទួលបានប្រាក់ចំណូលក្នុងហាង ដូច្នេះការលក់ទំនិញក្នុងហាងអនឡាញរបស់លោកអ្នកនឹងទទួលបានជោគជ័យ!!